khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងកំណត់ទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងកំណត់ទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។
    ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយសម្រេចបានលទ្ធផលយ៉ាងល្អជូនស្ថាប័ន ជាពិសេសការរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ អញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក៏បានរៀបចំបង្កើតក្រុមការងារផ្សេងៗ ដូចជា ក្រុមការងារអភិវឌ្ឍន៍ស្ថាប័ន, ក្រុមការងារស្រាវជ្រាវកិច្ចការតំបន់និងអន្តរជាតិ, ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន, និងក្រុមការងារស្រាវជ្រាវ ចងក្រងកេរដំណែលរបស់ព្រឹទ្ធសភា…។
    ចំពោះទិសដៅនាពេលខាងមុខ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អង្គភាពពាក់ព័ន្ធត្រៀមរៀចំកិច្ចប្រជុំរបស់ព្រឹទ្ធសភា ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ ដែលរដ្ឋសភានឹងបញ្ជូនមកនាពេលខាងមុខនេះ និងបានជម្រាបអំពីគម្រោងរំដោះទឹកភ្លៀងក្នុងបរិវេណព្រឹទ្ធសភា ដែលមានការជួយគាំទ្រពីសាលារាជធានីភ្នំពេញ, ការស្នើសុំចូលនិវត្តន៍មុនកាលកំណត់របស់មន្រ្តីរាជការ, ការងារបេឡាសោធនិវត្តន៍, និងការឧបត្ថម្ភថវិកាជូនមន្រ្តីរាជការក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
    មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពក្នុងក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម